Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកចំនួន២ បន្ថែមទៀតកំពុងបោះទុនរួមគ្នាលើគម្រោងរបស់ OpenAI បង្កើតមនុស្សយន្តដូចទៅនឹងមនុស្ស

BY Khmerpress February 24, 2024
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកចំនួន២ បន្ថែមទៀតកំពុងបោះទុនរួមគ្នាលើគម្រោងរបស់ OpenAI បង្កើតមនុស្សយន្តដូចទៅនឹងមនុស្ស

(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg News បានរាយការណ៍មកថា ស្ថាបនិកក្រុមហ៊ុន Amazon.com លោក Jeff Bezos និង Nvidia បានប្រកាសខ្លួនចូលរួមវិនិយោគនៅក្នុងអាជីវកម្ម startup មួយដែលមានឈ្មោះថា Figure AI របស់ក្រុមហ៊ុន OpneAI ក្នុងគោលបំណងបង្កើតមនុស្សយន្តដែលមានលក្ខណៈដូចទៅនឹងមនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

Figure AI ត្រូវបានគេស្គាល់ថា ជាគម្រោងមួយរបស់ OpenAI (អ្នកបង្កើតChatGPT) និងក្រុមហ៊ុនមេ Microsoft ហើយក្នុងគម្រោងនោះឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្សជាច្រើនទៀតបានចូលរួមរួចទៅហើយក្នុងនោះរួមមាន Intel, LG Innotek, Samsung, Parkway Ventures Capital និង Align Ventures ជាដើម។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា គម្រោងបង្កើតមនុស្សយន្តដែលមានលក្ខណៈដូចទៅនឹងមនុស្សរបស់ OpenAI ឥឡូវនេះកំពុងចាប់ផ្តើមរៃអង្គាសប្រាក់ហើយ ខណៈក្រុមហ៊ុនមេ Microsoft គ្រោងប្រមូលឱ្យបាន ៦៧៥លានដុល្លារនៅក្នុងជុំដំបូងនៃមូលនិធិដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារ។ របាយការណ៍បានបន្ថែមទៀតថា លោក Bezos នឹងបោះទុនប្រមាណ ១០០លានដុល្លារទៅក្នុងនោះតាមរយៈក្រុមហ៊ុន Explore Investments LLC ហើយ Microsoft ដែលជាក្រុមហ៊ុនមេផ្ទាល់របស់ OpenAI នឹងវិនិយោគ ៩៥ពាន់លានដុល្លារ ឯណៈដែល Nvidia នឹងផ្តល់មូលនិធិអមជាមួយ Amazon ចំនួន ៥០លានដុល្លារ។

ដោយឡែកចំពោះទំហំវិនិយោគពីក្រុមហ៊ុនដៃគូជាច្រើនផ្សេងទៀតមិនត្រូវបានប្រភពបង្ហាញនោះទេ។

គួរជម្រាបដែរថា ការវិនិយោគលើអាជីវកម្ម startup បញ្ញាសិប្បនិម្មិត AI នេះបានកើតឡើងបន្ទាប់ពីការបើកដំណើរការ ChatGPT ប្រភេទ Chatbot របស់ OpenAI នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានសន្ទុះនៃការគាំទ្រខ្លាំង ខណៈក្រុមហ៊ុនលំដាប់ខ្នាតយក្សជាច្រើននាំគ្នាសម្រុកធ្វើលើវិស័យនេះដើម្បីដើរទាន់ការប្រកួតប្រជែងពីដៃគូធំៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: