Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិន ដែលបើករថយន្ដ Lamborghini បុកអ្នកជិះម៉ូតូបាត់បង់ជីវិត ត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់

    BY Nisaiy KP February 25, 2024
    ជនជាតិចិន ដែលបើករថយន្ដ Lamborghini បុកអ្នកជិះម៉ូតូបាត់បង់ជីវិត ត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់

    (ភ្នំពេញ)៖ ជនជាតិចិនដែលបើករថយន្ដស៊េរីទំនើប ម៉ាក Lamborghini ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 ដែលរថយន្ដអ្នកជិះម៉ូតូម្នាក់ស្លាប់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ នៅមហាវិថីសហព័ន្ធរុស្ស៉ី ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។


    សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១៖០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Lamborghini ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់។

    មូលហេតុគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្ត បើកបរលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ។

    ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំម្ចាស់រថយន្តបង្កឈ្មោះ FU ZHONGHUA ជនជាតិចិន​ និងរថយន្តយកកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





    Share This Post: