Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះរាជសាររបស់ព្រះមហាក្សត្រ ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤

    BY Nisaiy KP March 3, 2024
    ព្រះរាជសាររបស់ព្រះមហាក្សត្រ ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារផ្ញើជូនជនរួមជាតិ ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤។

    តាមរយៈព្រះរាជសារលិខិត ព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ និងអាយុជីវិត ក្នុងការបង្កើតសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានថែរក្សាការពារទុកឱ្យកូនចៅជំនាន់ក្រោយ។

    ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហាជាតិ ចូលរួមលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ និងថែរក្សា ការពារអត្តសញ្ញាណជាតិ មាតុភូមិ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


    Share This Post: