Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកលក់ស្បែកជើងនៅផ្សារឈូកវ៉ា២ កើតជំងឺកូវីដ១៩

    BY Khmerpress April 14, 2021
    អ្នកលក់ស្បែកជើងនៅផ្សារឈូកវ៉ា២ កើតជំងឺកូវីដ១៩

    (ភ្នំពេញ)៖ យោងតាមអាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា អាជីវករលក់ស្បែកជើងនៅក្នុងផ្សារបុរីឈូកវ៉ា២ម្នាក់ បានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ ព័ត៌មានបានឱ្យដឹងថា អាជីវករកើតជំងឺកូវីដ១៩នេះ មានឈ្មោះ អ៊ុន ស្រីនាង ភេទស្រី អាយុ ២១ឆ្នាំ លក់នៅតូចលេខ A49។ ព័ត៌មានបានបន្តថា ស្ត្រីរូបនេះ បានឆ្លងពីអ្នករស់នៅជាមួយ ដែលធ្លាប់លក់ដូរនៅផ្សារអូឫស្សី។

    អាជ្ញាធរបានឱ្យដឹងដែរថា ស្ត្រីរូបនេះ បានឈប់លក់ដូរតាំងពីថ្ងៃទី០៩ ខែមេសា។ សូមបញ្ជាក់ថា ស្ត្រីឈ្មោះ អ៊ុន ស្រីនាង មានអាសយដ្ឋាននៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ អាជ្ញាធរបានអំពាវនាវដល់អ្នកធ្លាប់បានពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយស្ត្រីឈ្មោះ អ៊ុន ស្រីនាង ធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។ បើមានលេចរោគសញ្ញាផ្សេងៗដូចជាគ្រុនក្តៅ ក្អក និងកណ្តាស់ជាដើម ប្រញាប់ទាក់ទងអាជ្ញាធរ ឬទៅយកសំណាក៕ ផ្តល់សិទ្ធិដោយ៖ Freshnews

    Share This Post: