Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ ពិភាក្សាពីគម្រោងជួសជុលរួតបាកាន្តប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត

    BY Nisaiy KP March 24, 2024
    អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ ពិភាក្សាពីគម្រោងជួសជុលរួតបាកាន្តប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត

    (សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក YI Kyunghoon អនុប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (The Cultural Heritage Administration of the Republic of Korea) នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាពីគម្រោងជួសជុលរួតបាកាន្តប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។


    ជំនួបនេះធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

    ភាគីទាំងពីរបានពិភាក្សាការងារទៅលើគម្រោងសហប្រតិបត្តិការទៅថ្ងៃអនាគត ជាពិសេសគម្រោងជួសជុលពង្រឹងគ្រឹះរួតបាកាន្តនៃប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលបាននឹងត្រូវអនុវត្តនៅក្នុងខ្លឹមសារ ដែលបានចុះអនុស្សរណៈយោគយល់ជាមួយគ្នានាពេលកន្លងមក។

    សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាន្តនៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕ ផ្ដល់សិទ្ធិដោយ៖ Freshnews



    Share This Post: