ព័ត៌មានអន្តរជាតិ June 23, 2021

ឥណ្ឌាមានករណីឆ្លងកូវីដ-១៩ សុរបនៅទូទាំងប្រទេស កើនលើស៣០លាននាក់

Khmerpress

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងលើស ៣០លានករណីហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥០,៨៤៨ករណីបន្ថែមទៀត។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១,៣៥៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ហើយអ្នកជំងឺចំនួន ៦៨,៨១៧នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០,០២៨,៧០៩ករណី ក្នុងនោះមានអ្នកស្លាប់ ៣៩០,៦៦០នាក់ និងអ្នកជាសះស្បើយ ២៨,៩៩៤,៨៥៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews