Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Tesla គ្រោងចាយលុយជាង៥០០លានដុល្លារ ដេីម្បីពង្រីកបណ្តាញសាកថ្មល្បឿនលឿន

BY Khmerpress May 11, 2024
Tesla គ្រោងចាយលុយជាង៥០០លានដុល្លារ ដេីម្បីពង្រីកបណ្តាញសាកថ្មល្បឿនលឿន

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សអាមេរិក Tesla នឹងចំណាយប្រាក់ជាង ៥០០លានដុល្លារនៅឆ្នាំនេះ ដើម្បីពង្រីកបណ្តាញសាកថ្មល្បើនលឿនរបស់ខ្លួន ខណៈដំណឹងនេះត្រូវបាននាយកប្រតិបត្តិ លោក Elon Musk ប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ និងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបញ្ឈប់បុគ្គលិកមួយចំនួនធំក្នុងក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

លោក Musk បាននិយាយនៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម X ថា «គ្រាន់តែចង់បញ្ជាក់ឡើងវិញថា Tesla នឹងចំណាយប្រាក់លើសពី ៥០០លានដុល្លារ ដើម្បីពង្រីកបណ្តាញ Supercharger របស់យើង និងដើម្បីបង្កើតឆ្នាំងសាកថ្មីរាប់ពាន់កន្លែងក្នុងឆ្នាំនេះ ខណៈទំហំទឹកប្រាក់នេះ គ្រាន់តែនៅលើឧបករណ៍សាកថ្មី និងការពង្រីកចំនួនប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការចំណាយលើប្រតិបត្តិការនោះទេ»។

គួរជម្រាបថា បន្ទាប់ពីការបញ្ឈប់ការងារបុគ្គលិកកាលពីសប្តាហ៍មុន លោក Musk បាននិយាយថា Tesla មានគម្រោងពង្រីកបណ្តាញសាកថ្មី Supercharger។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ Musk ពេលនេះ ត្រូវបានគេដឹងថា អាចពន្យារដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្តល់ជូនអគ្គិសនីតាមផ្លូវដងហាយវេនៅក្នុងសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: