Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ដែលត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024

    BY Khmerpress May 18, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ដែលត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញ Facebook ផ្លូវការបានបង្ហោះសារអបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ដែលត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ។

    សារអបអរសាទរដល់កីឡាករ ធឿន ធារ៉ា របស់សម្តេចធិបតី មានខ្លឹមសារដូច្នេះថា «អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024. ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង ដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក»

    សូមជម្រាបថា ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដ៏ល្បីឈ្មោះរបស់កម្ពុជា ដោយរូបគេបានជួយឱ្យកីឡាគុនខ្មែរ កាន់តែល្បីរន្ទឺ តាមរយៈការប្រកួតលក្ខណៈអន្តរជាតិ និងទទួលបានជ័យជម្នះជាបន្តបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: