Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលជលផល ជូនដំណឹងពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤

    BY Naren May 27, 2024
    រដ្ឋបាលជលផល ជូនដំណឹងពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤

    (ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ អំពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤។

    រដ្ឋបាលជលផល បានកំណត់អំពីការបិទនេសាទ ដូចខាងក្រោម៖

    * ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ

    * ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។

    នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: