Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Xiaomi រកប្រាក់ចំណេញបានជាង ៨៩៧លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤

BY Naren May 27, 2024
Xiaomi រកប្រាក់ចំណេញបានជាង ៨៩៧លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន ទទួលបានរហូតដល់ ៦.៥ ពាន់លានយន់ (៨៩៧.៦ លានដុល្លារ) សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤នេះ។ កំណើនវិជ្ជមានរបស់ Xiaomi ពេលនេះ គឺបានមកពីការលក់ផលិតផលធំៗមួយចំនួនក្រៅពីរថយន្តអគ្គិសនីដែលទើបបញ្ចេញនាពេលថ្មីៗនេះ នោះគឺ គ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ និងការផលិតនូវឧបករណ៍ឆ្លាតវៃជាមួយនឹងស្មាតហ្វូន និង hardware តាមរយៈអាជីវកម្ម Internet of Things platform។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China។

ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Xiaomi Group បានកើនឡើង ២៧% ខណៈ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន គឺមានការកើនឡើង១០០.៨% ស្មើរនឹងទឹកប្រាក់៦.៥ ពាន់លានយន់ (៨៩៧.៦ លានដុល្លារ)។ របាយការណ៍ក៏បានបង្ហាញផងដែរថា Xiaomi ទទួលបានប្រាក់ចំណេញប្រហែល ២.៣ ពាន់លានយន់ (៣១៧.៦លានដុល្លារ) លើការអភិវឌ្ឍន៍រថយន្តអគ្គិសនីឆ្លាតវៃ។

គួរជម្រាបថា ក្រៅពីទទួលបានលទ្ធផលវិជ្ជមានជាមួយកំណើនយ៉ាងឆាប់រហ័សនូវរាល់គ្រប់ផលិតផលរបស់ខ្លួនហើយ ក្រុមហ៊ុន Xiaomi ក៏បានមើលឃើញទៅលើកំណើននៃអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ ដែលពេលនេះ ក្រុមហ៊ុននេះ មានការបង្កើនទៅលើការផលិតរថយន្តដល់ទៅ ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំងថែមទៀតផង ក្រោយទទួលបានការបញ្ជារទិញច្រើនជាងការរំពឹងទុក៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: