Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់គណនី Facebook «ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ»

    BY Liny Chan June 27, 2024
    ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់គណនី Facebook «ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ»

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកសូមច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយមិនពិត របស់គណនី «ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ»

    ក្រសួងសុខាភិបាលបញ្ជាក់ថា ព័ត៌មានដែលចុះផ្សាយនោះ គឺ ជាព័ត៌មានក្លែងក្លាយ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

    ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា «សូមច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយមិនពិតរបស់គណនី ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ ជាព័ត៌មានក្លែងក្លាយ។ ក្រសួងសុខាភិបាល ស្នើសុំធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: