Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តព្រៃវែង អំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញដង្កូវហ្វូង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន

    BY Nisaiy KP June 30, 2024
    អភិបាលខេត្តព្រៃវែង អំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញដង្កូវហ្វូង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន

    (ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាដង្កូវហ្វូងស៊ីស្រូវ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញដង្កូវហ្វូង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

    ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តព្រៃវែងបែបនេះ បានធ្វើឡើងនៅគ្រា ដែលលោកដឹកនាំមន្ត្រីជំនាញដើម្បីចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងផលប៉ះពាល់ដោយសារ ដង្កូវហ្វូង ស្ថិតនៅភូមិព្រៃដើមថ្នឹងទីពីរ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០២៤។

    សូមបញ្ជាក់ថា ទីតាំងដែល លោកអភិបាលខេត្ត និងមន្ត្រីជំនាញចុះត្រួតពិនិត្យនេះ បងប្អូនប្រជាកសិករអាចបង្កបង្កើនផលស្រូវបាន៣ដង ក្នុងមួយឆ្នាំ ហើយទទួលបានទិន្នផលជាមធ្យមចន្លោះពី ៥ទៅ៧តោន ក្នុង ១ហិកតា។ 

    បន្ទាប់មក លោកអភិបាលខេត្ត និងមន្ត្រីជំនាញ បានបន្តទៅត្រួតពិនិត្យ ទីតាំងដែលបានទទួលរងផលប៉ះពាល់ដោយសារដង្កូវហ្វូងប្រមាណ៧ ទៅ៨ហិកតា ស្ថិតនៅភូមិក្រឡាមាឃ ឃុំត្នោត ស្រុកកញ្ជ្រៀច  ហើយចំពោះមុខមន្ត្រីជំនាញបានធ្វើការទប់ស្កាត់ ដោយបាញ់ថ្នាំសម្លាប់ និងបន្តតាមដានត្រួតពិនិត្យជាប្រចាំផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: