Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរជាង១,៧០០នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងថ្ងៃទី៩ ខែកក្កដានេះ

    BY Liny Chan July 10, 2024
    ភ្ញៀវទេសចរជាង១,៧០០នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងថ្ងៃទី៩ ខែកក្កដានេះ

    (សៀមរាប)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរ ចំនួន១,៧០៤នាក់ បានទិញសំបុត្រទស្សនា រមណីយដ្ឋានអង្គរ។ នេះបានបញ្ជាក់ពីការចាប់ផ្តើមងើបឡើងវិញបន្ដិចម្ដងៗរបស់ភ្ញៀវទេសចរ នៅខេត្តសៀមរាប ដែលជាសញ្ញាកាន់តែល្អប្រសើរសម្រាប់វិស័យឧស្សាហកម្មគ្មានផ្សែងនៅកម្ពុជា។

    គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ក្នុងរយៈពល៦ខែនេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កើនឡើងជិត ៣៦ភាគរយ និងរកចំណូលបានជាង ២៤លានដុល្លា ពីការលក់សំបុត្រចូលទស្សនានៅរមណីយដ្ឋានអង្គរផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: