Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការលើកពេលប្រឡងគ្រូបង្រៀននៅបឋមសិក្សា សម្រាប់វេនទី១ និងវេនទី២

    BY Liny Chan July 12, 2024
    ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការលើកពេលប្រឡងគ្រូបង្រៀននៅបឋមសិក្សា សម្រាប់វេនទី១ និងវេនទី២

    (ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងពីការលើកពេលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា។

    ក្នុងសេចក្ដីជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា៖

    * ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វេនទី១ និងវេនទី២ នឹងត្រូវលើកពេលប្រឡងទៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វិញ ទៅតាមពេលវេលា និងមណ្ឌលប្រឡងដដែល។

    * ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃទី១៤, ២០, ២១ ខែកក្កដា ឆ្នាំ២០២៤ គឺនៅរក្សាតាមពេលវេលា និងមណ្ឌលប្រឡងដដែល។

    សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ ០៨៦ ៣២៩ ៦៧៧, ០៧៨ ៧១៧ ២៨១, ០៨៩ ៣៧៧ ១៩១, ០៨៧ ៨៨៥ ០០០, ០៩៧ ៨៩៩ ២៨៧៧, ០៩៣ ៦៨៥ ០៨៦៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: