ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជូនដំណឹងដល់ពលរដ្ឋប្រុងប្រយ័ត្ន ផេកលក់ទូរស័ព្ទបោកប្រាស់មួយ ដែលប្រឌិតថានៅរង្វង់មូលនាគព័ន្ធ ក្រុងស្វាយរៀង
(ស្វាយរៀង)៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន កុំបាញ់បោកផេកមួយឈ្មោះ «Sok Ny លក់ ipad និង JBL» ទីតាំងនៅជិតរង្វង់មូលនាគព័ន្ធ ខេត្តស្វាយរៀង ជាផេកក្លែងក្លាយ ហើយក៏ពុំមានទីតាំងនៅក្នុងមូលដ្ឋានខេត្តស្វាយរៀងនោះទេ។

ស្នងការនគរបាលខេត្តស្វាយរៀង សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកថា សូមប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានហ្មត់ចត់ ច្បាស់លាស់ មុននឹងសម្រេចទិញសម្ភារៈផ្សេងៗ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
សូមបញ្ជាក់ថា តាមរយៈផេកក្លែងក្លាយ គណនីហ្វេសប៊ុកផេក (Facebook Page) ឈ្មោះ Sok Ny លក់ ipad និង JBL ធ្លាប់មានអតិថិជនបានចាញ់បោកអស់ជាច្រើននាក់មកហើយ ដោយទិញទូរស័ព្ទក៏ដូចជា ipad ផ្ញើលុយឲ្យហើយពុំទទួលបានរបស់នោះទេ។ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


