Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ពុយ គា៖ ការដាក់ឈ្មោះផ្លូវ ឬមហាវិថីជាឈ្មោះមេដឹកនាំប្រទេសណាមួយនៅកម្ពុជា បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ

    BY Liny Chan July 15, 2024
    លោក ពុយ គា៖ ការដាក់ឈ្មោះផ្លូវ ឬមហាវិថីជាឈ្មោះមេដឹកនាំប្រទេសណាមួយនៅកម្ពុជា បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ កម្ពុជានឹងសម្ពោធផ្លូវក្រវាត់ក្រុងទី៣មួយខ្សែទៀតហើយ ដោយនឹងប្រសិទ្ធនាមឈ្មោះថា «មហាវិថី ស៊ី ជីងពីង»។ បើតាម លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ជាតិ និអន្តរជាតិបានលើកឡើងថា ការដាក់ឈ្មោះផ្លូវណាមួយនៅកម្ពុជា តាមឈ្មោះថ្នាក់ដឹកនាំប្រទេសណាមួយ មិនមែនជាការបង្ហាញពីសម្ពាធ ឬឥទ្ធិពលនៃប្រទេសមួយមកលើប្រទេសមួយទៀតនោះទេ តែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងគ្នា និងគ្នា នៅក្នុងសម័យដឹកនាំណាមួយ។ នេះបើតាមការបញ្ជាក់របស់លោក ពុយ គា នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

    លោក ពុយ គា បានបន្ថែមថា នៅក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំរបស់ព្រះបរមរតនកោដ្ឋ កម្ពុជាក៏មានដែរមហាវិថី ម៉ៅសេទុង, មហាវិថី គីម អ៉ីលស៊ុង និងមហាវិធី ស៊ូ កាណូ ផងដែរ ដែលនេះសុទ្ធតែបង្ហាញពីចំណងមិត្តភាពដ៏សម្បូរបែបនាសម័យនោះ។

    ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ចូលទស្សនិកទស្សនាកិច្ចពិភាក្សាដូចតទៅ៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: