ព័ត៌មានជាតិ July 19, 2024

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះទៅប្រមូលកូនសិស្សសាលាគេចម៉ោងរៀនទៅប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែង យកមកអប់រំ និងណែនាំ

Liny Chan

យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះ​ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅប្រមូលកូនសិស្សសាលាគេចម៉ោងរៀនទៅប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែង យកមកអប់រំ និងណែនាំ។

ការអនុវត្តខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្ញើរសារចូលក្នុងផេគហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ថាមានកូនសិស្សសាលាគេចម៉ោងរៀនបានទៅអង្គុយប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែងយីហោ Cicle Mart ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ក្រោយពីបានទទួលព័ត៌មានភ្លាមនៅថ្ងៃទី១៨ ខែកក្កដា២០២៤ វេលាម៉ោង ១៥:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់ទីតាំងខាងលើដើម្បីពិនិត្យមើលក៏ឃើញមានក្មេងគេចម៉ោងរៀនមកអង្គុយប្រមូលផ្តុំគ្នានៅក្នុងម៉ាតយីហោ Cicle mart ជាន់ទី១ ចំនួន១២នាក់ ស្រី០៧នាក់ បន្ទាប់មកកម្លាំងយើងក៏បាននាំក្មេងទាំង១២នាក់នោះមកកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីធ្វើការអប់រំណែនាំ និងទំនាក់ទំនងទៅអាណាព្យាបាលមកទទួលយកក្មេងទាំងអស់នោះត្រលប់ទៅវិញ និងអប់រុំបន្ត ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ