Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោកបណ្ឌិត យង់ ពៅ៖ បើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត បញ្ហាចុងបូព៌ានឹងឡើងកម្ដៅ ខណៈសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវសម្របសម្រួល

    BY Liny Chan July 22, 2024
    លោកបណ្ឌិត យង់ ពៅ៖ បើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត បញ្ហាចុងបូព៌ានឹងឡើងកម្ដៅ ខណៈសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវសម្របសម្រួល

    (ភ្នំពេញ)៖ លោបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានអះអាងថា បើសិនជាលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះ នោះសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវអាមេរិកសម្របសម្រួលជាមួយនឹងរុស្ស៊ី ដែលឈានដល់ការបិទបញ្ចប់ ប៉ុន្តែបញ្ហានៅតំបន់ចុងបូព៌ា នឹងត្រូវឡើងកម្ដៅខ្លាំងជាពិសេសនៅច្រកសមុទ្រតៃវ៉ាន់។ ការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

    បើសិនជាបញ្ហានៅតំបន់ចុងបូព៌ា ឡើងកម្ដៅមានន័យថា ប៉ះពាល់ដល់ប្រទេសចិន។ ការប៉ះពាល់រវាងចិន និងអាមេរិក អាចនឹងនាំឲ្យកម្ពុជារងឥទ្ធិពលផងដែរ។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ។

    ជាបន្តសូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: