Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គីភ័យឆេះផ្ទះពលរដ្ឋលក់ដូរគ្រឿងបន្លាស់ឡាន ម៉ូតូ នៅក្រុងដូនកែវ អស់៥ល្វែង

    BY Naren July 26, 2024
    អគ្គីភ័យឆេះផ្ទះពលរដ្ឋលក់ដូរគ្រឿងបន្លាស់ឡាន ម៉ូតូ នៅក្រុងដូនកែវ អស់៥ល្វែង

    (តាកែវ)៖ កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើង នៅម្ដុំផ្ទះលក់សម្ភារៈគ្រឿងបន្លាស់រថយន្ត និងម៉ូតូ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ឆេះផ្ទះពលរដ្ឋ ៥ល្វែង ប៉ុន្តែករណីនេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។

    នៅក្នុងអំឡុងពេលកើតហេតុភ្លាមៗនោះដែរ លោក វ៉ី សំណាង អភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ នគរបាល អាវុធហត្ថ ទាហាន ចុះអន្តរាគមន៍ភ្លាមៗ ដោយជួយគ្រប់គ្រងស្ថានការណ៍ មិនឲ្យឆេះរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត។

    បើយោងតាមលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងខាងស្នងការដ្ឋាន បានប្រើប្រាស់ឡានទឹក សរុប ១៤គ្រឿង ខាងស្នងការដ្ឋានខេត្តតាកែវ ១១រថយន្ត និងខាងស្នងការនគរបាលរាជធានីភ្នំពេញ ៣រថយន្ត ចុះជួយបាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ ចំនួន ៧១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការគ្រោះអគ្គីភ័យនេះ រលត់ទាំងស្រុងបាន នៅវេលាម៉ោង ០៥៖១០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: