ព័ត៌មានអន្តរជាតិ
BREAKING: ម្ចាស់ និងជានាយកប្រតិបត្តិ កម្មវិធីផ្ញើសារ Telegram ត្រូវបានឃាត់ខ្លួននៅប្រទេសបារាំង
BY Nisaiy KP
August 25, 2024
(បារាំង)៖ ម្ចាស់ និងនាយកប្រតិបត្តិ កម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។

នេះបើយោងតាមសារព័ត៌មាន Reuters និងសារព័ត៌មានធំៗរបស់អន្តរជាតិ បានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។
ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី មហាសេដ្ឋី លោក Pavel Durov បានធ្វើដំណើរចេញពីប្រទេស Azerbaijan ទៅកាន់ប្រទេសបារាំង ហើយត្រូវបានចាប់ខ្លួននៅទីនោះ ម៉ោង៨យប់ (ម៉ោងនៅបារាំង) ។
លោក Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
