ព័ត៌មានជាតិ
ពូជស្រូវសែនក្រអូប ០១ របស់កម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក
BY Liny Chan
September 5, 2024
(ភ្នំពេញ)៖ សែនក្រអូប០១ គឺជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។

នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេសដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តប្រជាកសិករងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះផ្ដល់ទិន្នផលខ្ពស់ និងជាពិសេសវាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
