Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបប្រធានអង្គការតំបន់សេរីពិភពលោក ស្វែងយល់ពីការបង្កើនតំបន់ពាណិជ្ជកម្មសេរី

    BY Liny Chan September 9, 2024
    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបប្រធានអង្គការតំបន់សេរីពិភពលោក ស្វែងយល់ពីការបង្កើនតំបន់ពាណិជ្ជកម្មសេរី

    (ចិន)៖ ក្នុងដំណើរអញ្ជើញបំពេញការងារនៅប្រទេសចិន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤​នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលទានអាហារ និងពិភាក្សាការងារជាមួយលោកបណ្ឌិត Mohammed Al Zarooni ប្រធានអង្គការតំបន់សេរីពិភពលោក (World Free Zone Organization) និងជានាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចរួមបញ្ចូលឌូបៃ (Dubai Integrated Economic Zones)។

    ជំនួបនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត James Zhan ប្រធានសម្ព័ន្ធសកលនៃតំបន់សេដ្ឋកិច្ចពិសេស និងលោក Juma Al Matrooshi នាយកប្រតិបត្តិក្រុមហ៊ុន Dubai Silicon Oasis និងគណៈប្រតិភូកម្ពុជាផងដែរ។

    ជំនួបដែលជាការឆ្លៀតពីរបៀបវារៈការងារដ៏មមាញឹកនេះ ធ្វើឡើងដើម្បីពិភាក្សាលើរបៀបរបប និងភាពខុសប្លែកគ្នានៃការរៀបចំបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ព្រមទាំង​វិធីសាស្ត្រផ្សេងៗដែលអាចធានាឱ្យការទាក់ទាញក្រុមហ៊ុននានាពិចារណាបណ្ដាក់ទុនវិនិយោគ ការរៀបចំបង្កើតតំបន់ FTZ និងការវិនិយោគក្នុងតំបន់ផ្ទាល់ សម្រាប់ជំរុញដំណើរការ​នៃតំបន់​ពាណិជ្ជកម្មសេរី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: