Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា អស់ឱកាសឡើងជុំទី៣ នៃពានរង្វាន់ AFC Asian Cup ក្រោយធ្វើមិនបានល្អប៉ះស្រីលង្កា

    BY Liny Chan September 11, 2024
    កម្ពុជា អស់ឱកាសឡើងជុំទី៣ នៃពានរង្វាន់ AFC Asian Cup ក្រោយធ្វើមិនបានល្អប៉ះស្រីលង្កា

    (ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានអស់ឱកាសឡើងទៅជុំទី៣ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027 បន្ទាប់ពីប្រជែងចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយលទ្ធផលការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ២-៤ ក្រោយចំណាយពេល ១២០នាទី លេងស្មើគ្នា ២-២ នៅរាត្រីថ្ងៃទី១០ ខែកញ្ញានេះ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីលេងជើងទី១ ស្មើគ្នា ០-០ នៅទឹកដីស្រីលង្កា ។

    ស្ថិតក្នុងជំនួបកាត់សេចក្ដីនេះ ដែលមានអ្នកទស្សនាផ្ទាល់ ១៤,១៧៨នាក់នេះ វគ្គទី១ ក្រុមគោព្រៃកម្ពុជា បានបង្ហាញទម្រង់លេងបានយ៉ាងល្អនឹងទាក់ទាញ បើធៀបកាលពីជើងទី១ ជាមួយការព្យាយាមដាក់សម្ពាធលើគូប្រកួត តែមិនអាចទម្លាយសំណាញ់ទីក្រុមភ្ញៀវបានឡើយ ។ ផ្ទុយទៅវិញ ក្រុមស្រីលង្កា បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធ K. Oliver James នៅនាទី៣៧ ។

    ចូលវគ្គទី៥ បន្ទាប់ពីលេងបាន ៥នាទី កម្ពុជា ក៏វាយបកតាមស្មើវិញ នៅនាទី៥០ តាមរយៈការទាត់បាល់ពីលើប្រអប់គ្រោះថ្នាក់របស់ខ្សែប្រយុទ្ធវ័យក្មេង ញាណ សុស៊ីដាន ។ បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង តែមិនអាចគ្រាប់បាល់បន្ថែមបានឡើយ ដោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅក្នុងការប្រកួតពេញ ៩០នាទី ដែលនាំឲ្យឈានដល់ការប្រកួតថែមម៉ោង ១៥នាទី ២ដង ។

    សម្រាប់ការប្រកួតម៉ោងបន្ថែម ១៥នាទី ២ដង ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះនោះ ក្រុមម្ចាស់ផ្ទះកម្ពុជា នៅតែបន្ដបង្ហាញទម្រង់លេងយ៉ាងល្អ រហូតរកបានគ្រាប់បាល់នាំមុខវិញ ដោយកីឡាករ សុះ ស៊ូហាណា ដែលបានទាត់បំប៉ោងសំណាញ់ទីយ៉ាងល្អ បន្ទាប់ពីការបញ្ជូនរបស់កីឡាករ កាន់ ម៉ូ នៅនាទី៩៨ ដ្បិតក្រុមស្រីលង្កា បានតាមស្មើមកវិញនៅនាទីចុងម៉ោងបន្ថែម នៅការឈាន់ដ់ការស៊ុត ១១ម៉ែត្រ ជាលទ្ធផលកម្ពុជា រកបាន ២គ្រាប់ និងស្រីលង្កា រកបាន (២-៤) ។

    សូមជម្រាបផងថា តាមរយៈជ័យជម្នះនេះក្រុមស្រីលង្កា មានឱកាសឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027 តែទៀត ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: