Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លិចទូកដឹកដំឡូងមី នៅស្រុកចិត្របុរី ខេត្តក្រចេះ កាលពីម្សិលមិញ បណ្ដាលឲ្យមនុស្ស ៣នាក់បាត់បង់ជីវិត

    BY Liny Chan September 21, 2024
    លិចទូកដឹកដំឡូងមី នៅស្រុកចិត្របុរី ខេត្តក្រចេះ កាលពីម្សិលមិញ បណ្ដាលឲ្យមនុស្ស ៣នាក់បាត់បង់ជីវិត

    (ក្រចេះ)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មានករណីលិចទូកដឹកដំឡូងមីមួយបានកើតឡើង នៅចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលនៅលើទូកជិះមានគ្នា៥នាក់ បណ្ដាលឲ្យ ៣នាក់ស្លាប់។

    របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនរងគ្រោះដែលជិះលើទូកដឹកដំឡូងនេះ មានសរុបចំនួន៥នាក់ ក្នុងនោះ២នាក់នៅមានជីវិត និង៣នាក់បាត់ខ្លួន ប៉ុន្ដែក្រោយមករកឃើញសាកសព២នាក់ ខណៈម្នាក់ទៀតកំពុងបន្ដរុករក។ លុះនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២១ ខែកញ្ញានេះ សាកសពបុរសម្នាក់ទៀតត្រូវបានរកឃើញមានឈ្មោះ បាវ ថៃ អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

    តាមការសាកសួរអ្នកបើកទូក មូលហេតុដែលបណ្តាលឲ្យលិចទូកគឺបណ្តាលមក ពីខ្យល់ខ្លាំង និងមានរលកទឹកវៃទូកឲ្យលិច។

    សពជនរងគ្រោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: