Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុន Pfizer បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសុខាភិបាល និងពិនិត្យលទ្ធភាពវិនិយោគ

    BY Liny Chan September 27, 2024
    ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុន Pfizer បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសុខាភិបាល និងពិនិត្យលទ្ធភាពវិនិយោគ

    (ញូវយ៉ក)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Nick Lagunowich ប្រធានក្ដាប់រួមសកលទទួលបន្ទុកផ្នែកទីផ្សារ​កំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Pfizer នៃសហរដ្ឋអាម៉េរិក។

    តាមរយៈជំនួបកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុន Pfizer បន្តកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយក្រសួងសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគនៅកម្ពុជា រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា៕ ផ្ដលសិទ្ធិដោយ៖ Fresh News

    Share This Post: