ព័ត៌មានជាតិ October 7, 2024

មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ១៦មណ្ឌលនៅខេត្តសៀមរាប ទទួលផ្ញើកង់-ម៉ូតូរបស់សិស្ស ដោយមិនគិតប្រាក់

Liny Chan

(សៀមរាប)៖ យោងតាមការបង្ហោះនៅលើទំព័ហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាបនៅថ្ងៃទី៧ ខែតុលា នេះ បានបញ្ជាក់ថា ​ដូចបណ្ដា​ឆ្នាំកន្លងទៅ​ដែរសិស្សានុសិស្សក្នុងខេត្តសៀមរាប ដែលមកប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ឆ្នាំ២០២៤ អាច​ផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង​របស់ខ្លួន ដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព ដែលរៀបចំ​ដោយ​សហភាព​សហព័ន្ធយុវជន​កម្ពុជា ខេត្តសៀមរាប។

ឯកឧត្តមអភិបាលខេត្តបាន ក៏បង្ហាញនូវបញ្ជីឈ្មោះមណ្ឌលទាំងនេះ ក្នុងនោះ ត្រូវបានរៀបចំជូន សិស្សានុសិស្ស នៅតាមមណ្ឌលប្រឡងទាំង១៦មណ្ឌល ដូចខាងក្រោម៖

១.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩ (ខាងត្បូង)

២.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩(ខាងជើង)

៣.មណ្ឌល វិទ្យាល័យ អង្គរ (ខាងកើត)

៤.មណ្ឌល វិទ្យាល័យ អង្គរ (ខាងលិច)

៥.មណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ខាងជើង)

៦.មណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ខាងត្បូង)

៧.មណ្ឌល វិទ្យាល័យ សម្តេចឪ (ខាងកើត)

៨.មណ្ឌល វិទ្យាល័យ សម្តេចឪ (ខាងលិច)

៩.មណ្ឌល សាលាបឋមសិក្សា វត្តស្វាយ

១០.មណ្ឌល សាលាបឋមសិក្សា វត្តរាជបូណ៌

១១.មណ្ឌល វិទ្យាល័យ ហ៊ុន សែន សៀមរាប

១២.មណ្ឌល អនុវិទ្យាល័យ សម្តេចតេជោ ហ.ស.គ្រួស

១៣.មណ្ឌល សាលាបឋមសិក្សា មុខនាគ

១៥.មណ្ឌល អនុវិទ្យាល័យ ធ្លកអណ្តូង

១៤.មណ្ឌល អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា

១៦.មណ្ឌល សាលាបឋមសិក្សាខ្នារ ។

ខេត្ដសៀមរាប មានបេក្ខជនប្រឡងចំនួន ១១.០៩២នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល ស្មើនឹង ៤៤៧បន្ទប់ ដោយថ្នាក់វិទ្យាសាស្ដ្រមាន ០៥មណ្ឌល និងថ្នាក់វិទ្យាសាស្ដ្រសង្គម ១១មណ្ឌល។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ​ប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃនៅថ្ងៃអង្គារ ទី៨ និងថ្ងៃពុធ ទី៩ ខែតុលា ដោយមានបេក្ខជនចុះ​ឈ្មោះប្រឡង​សរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់​វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។

មានមណ្ឌលសំណេរចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិត​នៅរាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន