ព័ត៌មានជាតិ October 8, 2024

ជម្នះគ្រប់ឧបសគ្គ ដើម្បីបាក់ឌុប! មុនប្រឡងជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង ត្រូវបានរៀបចំឱ្យប្រឡងពិសេសនៅដាច់ដោយឡែកពីគេ

Liny Chan

(សៀមរាប)៖ យុវជន ធា សៀវវ៉ុង បានជួបគ្រោះថ្នាក់ចរាចរមុនថ្ងៃប្រឡងបាក់ឌុបឈានចូលមក​ដល់​បណ្តាល​ឱ្យបាក់ជើង។ ក្រឡងបាក់ឌុបគឺសំខាន់ណាស់សម្រាប់ជីវិតសិក្សាចំណេះដឹងទូទៅរយៈពេល១២ឆ្នាំ បើទោះបីត្រូវបានរងរបួសបាក់ជើង ក៏យុវជន ធា សៀវវ៉ុង មិនបោះបង់ការប្រឡងនោះឡើយ។

យុវជន ធា សៀវវ៉ុង ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនវត្តស្វាយជើង ក្នុងខេត្តសៀមរាប មានលេខបន្ទប់១១ លេខតុ២៥១។ ដោយសាររូបគេមានរបួស ត្រូវបានប្រធានមណ្ឌល​ ប្រធានអប្បមាទប្រចាំមណ្ឌលរៀបចំបន្ទប់ប្រឡងដាច់ដោយឡែកពីគេ នៅជាន់ផ្ទាល់ដី​ ដោយមានអនុរក្សប្រចាំការនៅបន្ទប់ប្រឡង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News