Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជា ប្រកាសថា ករណីជនជាតិចិន បា.ញ់មនុស្សនៅក្នុងបន្ទប់នៃភោជនីយដ្ឋានមួយកន្លែង ដែលកំពុងចែកចាយលើបណ្តាញសង្គម មិនមែនកើតឡើងនៅកម្ពុជាទេ គឺប្រទេសហ្វីលីពីន

    BY Liny Chan October 18, 2024
    មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជា ប្រកាសថា ករណីជនជាតិចិន បា.ញ់មនុស្សនៅក្នុងបន្ទប់នៃភោជនីយដ្ឋានមួយកន្លែង ដែលកំពុងចែកចាយលើបណ្តាញសង្គម មិនមែនកើតឡើងនៅកម្ពុជាទេ គឺប្រទេសហ្វីលីពីន

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News សូមប្រកាសជូនសាធារណជនឲ្យបានដឹងថា ករណីជនជាតិចិនបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវនៅក្នុងបន្ទប់ នៃភោជនីយដ្ឋានមួយកន្លែង ដែលកំពុងចែកចាយលើបណ្តាញសង្គម មិនមែនកើតឡើងនៅកម្ពុជា គឺនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

    កម្លាំងសមត្ថកិច្ច ក៏សូមប្រកាសឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ដែលកំពុងបង្ហោះចែកចាយ សូមធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួនដែលបានសរសេរផ្សាយថា «ជាករណីបាញ់ប្រហារនៅម្តុំកាំកូ រាជធានីភ្នំពេញ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: