Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ៖ ការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ របស់សាលារដ្ឋ នឹងដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤

    BY Liny Chan October 18, 2024
    ក្រសួងអប់រំ៖ ការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ របស់សាលារដ្ឋ នឹងដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា ២០២៤-២០២៥ ដោយបញ្ជាក់ថា ការបើកបវេសនកាល នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

    សេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺឲ្យដឹងទៀតថា ថ្ងៃបើកបវេសនកាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវអនុវត្ត៖

    * វិស្សមកាលតូច៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥
    * មហាវិស្សមកាល៖ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

    រយៈពេលនៃឆ្នាំសិក្សា រាប់បញ្ចូលទាំងរយៈពេលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។

    ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្តីណែនាំស្តីពីប្រតិទិននៃការប្រឡងនានា នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅពេលក្រោយ។ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ត្រូវបន្តដំណើរការបង្រៀន និងរៀនជាធម្មតាបន្ទាប់ពីការប្រឡង ឆមាសលើកទី១ និងលើកទី២ រហូតដល់ថ្ងៃវិស្សមកាលលើកទី១ និងលើកទី២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: