ព័ត៌មានជាតិ
នៅឆ្នាំ២០២៥ខាងមុខ ខេត្តសៀមរាបនឹងមានអង្គរសង្ក្រាន្ត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា
BY Liny Chan
October 21, 2024
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅឆ្នាំ២០២៥ខាងមុខ ខេត្តសៀមរាបនឹងមានអង្គរសង្ក្រាន្ត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

តាមរយៈការផុសនៅលើផេកផ្លូវការ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបបានចូលរួមជាមួយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យទីតាំង ដេីម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥។







ប្រភព៖ រដ្ឋបាលខេត្តសៀមរាប