Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន

    BY Liny Chan October 26, 2024
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។

    ការណែនាំរបស់សម្តេចធិបតី ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

    សូមជម្រាបថា ថ្មីៗកន្លងទៅនេះ កម្ពុជាបាននាំក្បាច់គុនល្បុកតោ ទៅសម្ដែងនៅខេត្តហឺណាន ប្រទេសចិន ក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ។

    កាលពីខែមេសា ឆ្នាំ២០២៤ នាពេលកន្លងទៅ នៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណាន ក៏បានដឹកនាំអ្នកសម្តែង និងកីឡាករសៅលីញ មកសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ When Shaolin Meets Bokator at Angkor ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ហើយឱកាសនេះ ទើបកម្ពុជាបាននាំល្បុក្កតោទៅជួបសៅលីញនៅខេត្តហឺណាន ប្រទេសចិនវិញម្តង៕ ផ្ដល់សិទ្ធដោយ៖ Fresh News

    Share This Post: