Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ក្រុមកីឡាជិះសេះកម្ពុជា ដណ្ដើមបានមេដាយមាស នៃព្រឹត្តិការណ៍ FEI SEA Youth Cup 2024

    BY Nisaiy KP October 27, 2024
    អបអរសាទរ! ក្រុមកីឡាជិះសេះកម្ពុជា ដណ្ដើមបានមេដាយមាស នៃព្រឹត្តិការណ៍ FEI SEA Youth Cup 2024

    (ភ្នំពេញ)៖ ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា បានដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ FEI SEA Youth Cup លើកទី១ ឆ្នាំ២០២៤ នៅប្រទេសថៃ នាចុងសប្ដាហ៍នេះ ។

    ព្រឹត្តិការណ៍អន្ដរជាតិ ដែលថៃធ្វើម្ចាស់ផ្ទះខាងលើនេះ គឺមានអត្តពលិកជាភ្ញៀវ ៦ប្រទេសចូលរួម គឺមានកម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ។

    ក្រោយដណ្ដើមបានមេដាយមាសលើវិញ្ញាសាជាក្រុមហើយនោះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ក៏នឹងបន្ដការប្រកួតលើវិញ្ញាសាឯកត្តជន នៅថ្ងៃទី២៧ ខែតុលានេះផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: