ព័ត៌មានជាតិ
ជូនដំណឹង! ហាមឃាត់រថយន្តធន់ធ្ងន់បើកនៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្តុបបំបែកខ្នែងផ្លូវជាតិលេខ១ ដល់គល់ស្ពានអ្នកលឿងត្រើយខាងលិច ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៣រសៀលថ្ងៃទី៣០ តុលា ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់
BY Liny Chan
October 28, 2024
(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល ជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធន់ធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្តុបបំបែកខ្នែងផ្លូវជាតិលេខ១ កែងផ្លូវជាតិលេខ ២១បេ រហូតដល់គល់ស្ពានអ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១៥រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់។

នេះបើយោងតាមសេចក្ដីជូនដំណឹងរប់សរដ្ឋបាលខេត្តកណ្ដាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤៕
សូមអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖


ផ្ដល់សិទ្ធិដោយ៖ Fresh News