ព័ត៌មានជាតិ October 29, 2024

អបអរសាទរខួប ២០ព្រះវស្សានៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ, ពហុកីឡដ្ឋានជាតិមរតតេជោ បើកអាងហែលទឹកជូនសាធារណជន ដោយឥតគិតថ្លៃរហូតដល់ម៉ោង ៥ល្ងាច!

Liny Chan

(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ជាខួប២០ព្រះវស្សា ដែលព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។

ដើម្បីអបអរសាទរ ព្រះរាជពិធីគ្រងបរមរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ពហុកីឡដ្ឋានជាតិមរតតេជោ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះបានប្រកាសបើកអាងហែលទឹក ជូនសាធារណជន ដោយឥតគិតថ្លៃចាប់ពីម៉ោង ១០៖០០ព្រឹករហូតដល់ម៉ោង ៥៖០០ល្ងាច។ នេះបើតាមរបស់លោក សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកនាយកប្រតិបត្តិបន្ថែមថា ជាមួយគ្នានេះ នៅពហុកីឡដ្ឋានជាតិក៏មានទីលានវាយសី ទីលានវាយ Tennis និងតារាងបាល់ទាត់ខាងក្រៅផងដែរ ប្រសិនបងប្អូនសាធារណជន មានតម្រូវការអាចទាក់ទងមកក្រុមការងារ របស់ពហុកីឡដ្ឋានជាតិមរតតេជោ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News