ព័ត៌មានជាតិ November 1, 2024

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការវេរលុយជំនួសគេ និងចុច Link គ្មានប្រភពច្បាស់លាស់ ដែលអាចនាំឲ្យគណនី ឬរងការឆបោក

Liny Chan

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការវេរលុយជំនួសគេ និងឲ្យគេប្រើប្រាស់គណនីធនាគារខ្លួន ជាពិសេសកុំចុច Link ដែលគ្មានប្រភពច្បាស់លាស់។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧត្ដមសេនីយ៍ទោ សុខ នីត្យា អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត» ក្នុងកម្មវិធី FRESH BUSINESS។

ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការផ្សព្វផ្សាយច្រើន ជារៀងៗ បានសហការជាមួយស្ថាប័នសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុងការវេរលុយជំនួសគេ, ឲ្យគេប្រើប្រាស់កុងធនាគារ ជាពិសេសចុច Link»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News