Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍៖ ទេសចរជាង ៧.៨៤លាននាក់ បានដើរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ

    BY Liny Chan November 18, 2024
    ក្រសួងទេសចរណ៍៖ ទេសចរជាង ៧.៨៤លាននាក់ បានដើរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ

    (ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចេញដើរលេងកម្សាន្តទូទាំងប្រទេសសរុប ៧,៨៤៤,៣៨៨នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

    របាយការណ៍បានលម្អិតថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង៧,៨៤៤,៣៨៨នាក់នោះ មានទេសចរជាតិនិងប្រជាពលរដ្ឋចំនួន ៧,៧៥៥,០៩២នាក់ កើនឡើង ២១.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទេសចរបរទេសមានចំនួន ៨៩,២៩៦នាក់ កើនឡើង ២៨.៧%។

    ចំពោះរាជធានី-ខេត្តទាំង៥ដែលទទួលបានទេសចរច្រើនជាងគេ រួមមាន៖

    ១. រាជធានីភ្នំពេញ
    * ទេសចរជាតិនិងប្រជាពលរដ្ឋ ៦,២៣៩,៦៨៩នាក់
    * ទេសចរបរទេស ៥២,៤៩៨នាក់

    ២. ខេត្តសៀមរាប
    * ទេសចរជាតិនិងប្រជាពលរដ្ឋ ៣៣៥,០០០នាក់
    * ទេសចរបរទេស ១៣,២២៩នាក់

    ៣. ខេត្តព្រះសីហនុ
    * ទេសចរជាតិនិងប្រជាពលរដ្ឋ ៣០៣,៣៨២ នាក់
    * ទេសចរបរទេស ៨,០៩០នាក់

    ៤. ខេត្តប៉ៃលិន
    * ទេសចរជាតិនិងប្រជាពលរដ្ឋ ១៨៨,០៤១នាក់
    * ទេសចរបរទេស ៧,៤៦៧នាក់

    ៥. ខេត្តកំពត
    * ទេសចរជាតិនិងប្រជាពលរដ្ឋ ១៣២,៤១៦នាក់
    * ទេសចរបរទេស ២,២០៦នាក់៕

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: