Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ

    BY Naren December 28, 2024
    ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី១ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាភូមិន្ទភ្នំពេញ។

    មិនខុសពីសព្វមួយដង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញសាក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ លើវិញ្ញាសាសរសេរលើកទី១ នេះផងដែរ។

    សូមជម្រាបថា ការប្រឡងនេះនឹងប្រព្រឹត្តទៅ ៣ ដំណាក់កាល ដោយដំណាក់កាលទី១ និងដំណាក់កាលទី២ ត្រូវប្រឡងវិញ្ញសាសរសេរ រីឯ ដំណាក់កាលទី៣ បេក្ខជនត្រូវប្រឡងដោយការសម្ភាសផ្ទាល់មាត់តែម្ដង។ ទន្ទឹមនេះ មានបេក្ខជនចូលរួមសរុប ៥ ៦៩៤នាក់ (ស្រី ៣៣៧៤) ការប្រឡងជ្រើសរើសអ្នកជាប់ចុងក្រោយគឺមានចំនួន ២៥៧ កន្លែងប៉ុណ្ណោះ។

    បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ សម្រាប់មុខតំណែងមានដូចតទៅ៖

    ដោយមុខតំណែងក្នុងឧបសម្ព័ន្ធទី១៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស មានរយៈពេល ១ម៉ោង (ចាប់ផ្តើមពីម៉ោង ១២:៣០នាទី ដល់ម៉ោង ១៣:៣០នាទី) និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង ១៖មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកដិច្ច និង ២៖ជំនាញពន្ធដានិងឯកទេស មានរយៈពេល ២ម៉ោង (ចាប់ផ្តើមពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី)៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: