Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    តុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនក្មេងទំនើង៦នាក់ ដែលកា.ប់ប្រហា.រអ្នកដទៃ និងអូសដា.វតាមដងផ្លូវនៅស្រុកស្វាយជ្រំ

    BY Nisaiy KP December 29, 2024
    តុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនក្មេងទំនើង៦នាក់ ដែលកា.ប់ប្រហា.រអ្នកដទៃ និងអូសដា.វតាមដងផ្លូវនៅស្រុកស្វាយជ្រំ

    (ស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀងបានទទួលសំណុំរឿងព្រហ្មទណ្ឌលេ៧៤៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ ពាក់ព័ន្ធជាក្មេងទំនើងមានខ្លួនចំនួន៦នាក់ (អនីតិជន) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើកាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត (កាន់កាប់អាវុធប្រហារនៅក្រៅលំនៅឋាន) ប្រព្រឹត្តនៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ តាមមាត្រា៤៩០ កថាខណ្ឌទី២ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

    បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនចំនួន៦នាក់ដូចខាងលើ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

    សូមជម្រាបថា ក្រោយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តស្វាយរៀង បានបើប្រតិបត្តិការតាមចាប់ និងបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ បានចំនួន១០នាក់ នៅស្រុកស្វាយជ្រំ និងក្រុងបាវិត ក្រោយក្មេងទំនើងទាំងនេះបានជិះម៉ូតូអូសដាវ កាំបិត និងដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ។

    យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កម្លាំងនគរបាលស្រុកស្វាយជ្រំ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កម្លាំងនគរបាលបានចាប់ក្មេងទំនើង៦នាក់ ក្រោយធ្វើសកម្មភាពកាន់ដាវ និងកាំបិត ជិះម៉ូតូអូសតាមបណ្តោយថ្នល់ បង្កការភ័យខ្លាច ដល់អ្នកធ្វើដំណើរនៅ ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: