Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ «សាទរកម្ពុជា» ចាប់ផ្ដើមនៅរសៀលនេះ រហូតយប់រំលងអធ្រាត្រ នៅសួនច្បារមុខព្រះមរបរាជវាំង, ក្រុមការងាររៀបចំបង្ហាញទីតាំងចំណត និងបន្ទប់ទឹកសាធារណៈ

    BY Liny Chan December 31, 2024
    ព្រឹត្តិការណ៍ «សាទរកម្ពុជា» ចាប់ផ្ដើមនៅរសៀលនេះ រហូតយប់រំលងអធ្រាត្រ នៅសួនច្បារមុខព្រះមរបរាជវាំង, ក្រុមការងាររៀបចំបង្ហាញទីតាំងចំណត និងបន្ទប់ទឹកសាធារណៈ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ចាប់ផ្ដើមប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ រហូតដល់យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នាសួនច្បារមុខព្រះមរបរាជវាំង និងបណ្ដោយតីរវិថីព្រះស៉ីសុវត្ថិ។

    ជាមួយគ្នានេះ ក្រុមការងាររៀបចំ ក៏បានបង្ហាញនូវទីតាំងចំណតយានយន្ដ និងទីតាំងបន្ទប់សាធារណៈសម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការស្វែងរកផងដែរ។

    ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាក្បួនដង្ហែដ៏ធំពុំធ្លាប់មាន ល្បែងកម្សាន្តសប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួចរាប់ថយក្រោយឆ្លងឆ្នាំសកល២០២៤ ចូលទៅកាន់២០២៥ នឹងចូលមកដល់ហើយ។

    ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង៣៖០០រសៀល រហូតដល់ម៉ោង ១៖០០ទាបភ្លឺ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: