Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ សង្គមកម្ពុជាមិនត្រូវការក្មេងទំនើងឡើយ ក្រុមនេះដកចេញក៏មិនខាតដែរ

    BY Liny Chan January 2, 2025
    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ សង្គមកម្ពុជាមិនត្រូវការក្មេងទំនើងឡើយ ក្រុមនេះដកចេញក៏មិនខាតដែរ

    (ភ្នំពេញ)៖ ប្រៀបដូចជាសារតាស់តឿនទៅកាន់ក្រុមយុវជន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា សង្គមកម្ពុជា មិនត្រូវការក្មេងទំនើងដែលតែងបង្កការអុកឡុក ប្រើប្រាស់អំពីហិង្សាដាក់គ្នានោះឡើយ ពោលក្រុមក្មេងទំនើងនេះដកចេញក៏មិនខាតដែរ។

    តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា «ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាប […] ក្មេងទំនើងនេះអត់ដកដៃទេ ព្រោះសង្គមកម្ពុជាមិនត្រូវការប្អូនៗក្មួយៗមួយចំនួនតូចនេះទេ ដកចេញក៏មិនខាតដែរ»។

    លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា យុវជនមួយចំនួនតូច បាននិងកំពុងបង្កបញ្ហាកាន់តែខ្លាំង ដោយបង្កើតឡើងនូវបទឧក្រិដ្ឋដែលប្រាសចាកពីផ្លូវច្បាប់តែម្ដង។ លោកបានអំពាវនាវទៅកាន់យុវជនទាំងឡាយ សូមឲ្យលះបង់ និងចាកចេញឲ្យឆ្ងាយពីអ្វីដែលសង្គមជាតិ និងប្រជាពលរដ្ឋមិនគាំទ្រ ជាពិសេសស្វែងយល់ពីទង្វើរបស់ខ្លួន និងកែប្រែខ្លួនឲ្យក្លាយជាក្មេងល្អ យុវជនល្អ កូនល្អ សិស្សល្អចាប់ពីថ្ងៃនេះទៅ។

    ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅកាន់ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ចូលរួមសង្កេតមើលសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន និងផ្ដល់ព័ត៌មានទៅកាន់អធិការខណ្ឌ ឬមួយអភិបាលខណ្ឌក្នុងមូលដ្ឋាន ប្រសិនបើមានករណីសង្ស័យណាមួយ។ លោកបន្តថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: