ព័ត៌មានជាតិ January 11, 2025

ក្រសួងពាណិជ្ជកម្ម៖ តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,០០០រៀល និងម៉ាស៊ូតលក់តម្លៃ ៣,៩០០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥

Liny Chan

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៩០០រៀល ក្នុង១លីត្រ៕

ផ្ដល់សិទ្ធិដោយ៖ Fresh News