Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

     អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ

    BY Liny Chan January 15, 2025
     អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ

    (ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា អះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

    ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជា។

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ខណៈសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: