ព័ត៌មានជាតិ January 20, 2025

អបអរសាទរ! ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១៨ នៃគោលដៅទេសចរណ៍ពេញនិយមទាំង២៥ នៃតំបន់អាស៉ី ក្នុងឆ្នាំ២០២៥

Liny Chan

(ភ្នំពេញ)៖ ជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ខេត្តសៀមរាប បានជាប់ក្នុងចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់លេខ១៨ នៃគោលដៅទេសចរណ៍ពេញនិយមទាំង២៥ ក្នុងចំណោមទីក្រុងនៃទ្វីបអាស៉ី សម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមគេហទំព័រ Facbook របស់ក្រសួងទេសចរណ៍ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។

គេហទំព័រលំដាប់ពិភពលោកដដែលនេះ បានបង្ហាញទៀតថាខេត្តសៀមរាប ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ក្នុងចំណាត់ថ្នាក់លេខ១៨ ដែលជាចំណាត់ថ្នាក់មួយដ៏ល្អ ក្នុងចំណោមទីក្រុង ឬរាជធានីភ្នំពេញ ដែលត្រូវបានជ្រើសរើសចំនួន២៥ នៃតារាងគោលដៅទេសចរណ៍ដែលពេញនិយមនៅលើពិភពលោក។ សម្រាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទីក្រុង Bali ប្រទេសឥណ្ឌូនេស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News