Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយបង្ហោះវីដេអូលើ TikTok គំរាមកំហែងលោក ដូណាល់ ត្រាំ

    BY Liny Chan January 25, 2025
    បុរសអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយបង្ហោះវីដេអូលើ TikTok គំរាមកំហែងលោក ដូណាល់ ត្រាំ

    (វ៉ាស៉ីនតោន)៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា បុរសម្នាក់ ដែលបាននិយាយថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចាំបាច់ត្រូវតែរងការធ្វើឃាត ហើយបានបង្ហោះវីដេអូកាន់កាំភ្លើងសម្ញែង នៅលើបណ្តាញសង្គមថែមទៀតនោះ ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

    អាជ្ញាធរអាមេរិក បាននិយាយថា បុរសឈ្មោះ Douglas Thrams អាយុ២៣ឆ្នាំ បានបង្ហោះវីដេអូជាច្រើន នៅលើកម្មវិធី TikTok កាលពីចន្លោះថ្ងៃចន្ទ ជាពេលលោក ត្រាំ ស្បថចូលកាន់តំណែង និងថ្ងៃពុធសប្តាហ៍នេះ ដែលគំរាមកំហែងអំពីការប្រើហិង្សាប្រឆាំងរដ្ឋាភិបាល ក្នុងនោះមានទាំងវីដេអូកាន់កាំភ្លើងសម្ញែង និងវីដេអូនិយាយថា អគាររដ្ឋាភិបាលនានា ត្រូវតែរងការបំផ្ទុះគ្រាប់បែកជាបន្ទាន់ ហើយលោក ត្រាំ ចាំបាច់ត្រូវតែរងការធ្វើឃាត ដោយលើកនេះ គឺកុំបាញ់ខុសឱ្យសោះ។

    គួរបញ្ជាក់ថា លោក ត្រាំ បានក្លាយជាគោលដៅ នៃការប៉ុនប៉ងធ្វើឃាតដល់ទៅ២លើក អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០២៤។ ក្នុងនោះ ១លើកបានកើតឡើង អំឡុងពេលជួបជុំក្រុមអ្នកគាំទ្រ នៅឯទីក្រុង Butler រដ្ឋ Pennsylvania ជាទីដែលលោក ត្រាំ បានរងរបួសចំស្លឹកត្រចៀក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: