Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សិស្សថ្នាក់ភាសាបារាំងវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ផ្តួលសិស្សវៀតណាម ដណ្តើមលេខ១ ពីការប្រកួតបញ្ចេញមតិជាសាធារណៈលក្ខណៈអន្តរជាតិ ធ្វើនៅម៉ាឡេស៊ី

    BY Naren March 29, 2025
    សិស្សថ្នាក់ភាសាបារាំងវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ផ្តួលសិស្សវៀតណាម ដណ្តើមលេខ១ ពីការប្រកួតបញ្ចេញមតិជាសាធារណៈលក្ខណៈអន្តរជាតិ ធ្វើនៅម៉ាឡេស៊ី

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះលើបណ្តាញសង្គមបង្ហាញយុវសិស្សពីររូប អមដោយពាន មេដាយ និងលិខិតបញ្ជាក់ពីការចូលរួមប្រកួតរបស់ពួកគេផងដែរ។

    លោករដ្ឋមន្ត្រី បានបញ្ជាក់ថា យុវសិស្សពីរនាក់នេះ ជាបេក្ខជននិងបេក្ខនារីឆ្នើមមកពីថ្នាក់ពីរភាសាបារាំង-ខ្មែរនៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងតំណាងឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់លេខ១ ក្នុងការប្រកួតបញ្ចេញមតិជាសាធារណៈ (Concours d’éloquence) លក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌគ្រឹះស្ថានសិក្សា ធ្វើឡើងនៅទីក្រុកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

    បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា នៅវគ្គផ្ដាច់ព្រ័ត្រ យុវសិស្សឆ្នើមទាំងពីររូបប្រកួតទល់នឹងក្រុមបេក្ខជនមកពីប្រទេសវៀតណាម។ ជ័យជម្នះយុវជនឆ្នើមទាំងពីររូប ទទួលបានស្លាកសញ្ញាឡាប៊ែលហ្រ្វង់(LabelFrancÉducation)៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: