ខេត្តចំនួន ៧របស់ប្រទេសថៃ ប្រឈមមុខនឹងព្យុះភ្លៀងរដូវក្តៅ
(បាងកក)៖ ការព្យាករបានព្រមានថា ខេត្តចំនួន ៧នៅភាគកណ្តាល ភាគឦសាន និងភាគខាងជើងប្រទេសថៃ អាចមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង នៅថ្ងៃចន្ទ និងដល់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post។

នាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ខេត្តទាំង ៧នោះរួមមាន Chaiyaphum, Loei, Lop Buri, Nakhon, Ratchasima, Phetchabun, Phitsanulok និង Saraburi។ នាយកដ្ឋានក៏បានណែនាំដល់ប្រជាជននៅផ្នែកខាងលើនៃប្រទេស បន្ថែមលើអ្នកនៅក្នុងខេត្តទាំង ៧ ចៀសវាងធ្វើដំណើរចេញទៅក្រៅពេលកំពុងមានភ្លៀង។ នៅឯទីក្រុងបាងកក មានសេចក្តីរាយការណ៍ អំពីភ្លៀងធ្លាក់ក្នុងសង្កាត់ចំនួន ១២ នាថ្ងៃចន្ទ ប៉ុន្តែត្រូវបានគេរំពឹងថានឹងថយចុះមកវិញ ក្នុងមួយសប្តាហ៍នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ស្រុក Chai Badan ទីក្រុង Lop Buri គឺជាកន្លែងដែលក្តៅបំផុត នៅក្នុងប្រទេស ដោយសីតុណ្ហភាពឡើងដល់កម្រិត ៤០.៨អង្សាសេ ។ បន្ទាប់មកទៀតគឺ ៤០.៣អង្សាសេនៅស្រុក Wichien Buri ខេត្ត Phetchabun និង ៣៩.៣អង្សាសេនៅស្រុក Muang ខេត្ត Nakhon Sawan៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
