ព័ត៌មានអន្តរជាតិ July 8, 2021

BREAKING: ថ្ងៃនេះវៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «១,០០៧ករណី»បន្ថែមទៀត ក្នុងនោះ ៧៦៦នាក់នៅទីក្រុងហូជីមិញ

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១,០០៧ករណីបន្ថែមទៀត ដែលនេះជាថ្ងៃទី៣ ហើយដែលប្រទេសអាស៊ានមួយនេះកត់ត្រាករណីឆ្លងលើស ១,០០០ករណីក្នុងរយៈពេលតែមួយថ្ងៃ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១០នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង៩៩៧នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៧៦៦ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៣,០៧១នាក់ ក្នុងនោះស្លាប់៩៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews