ក្រសួងពាណិជ្ជកម្ម៖ តម្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃនេះដល់ថ្ងៃទី២០ ខែមេសា ប្រេងសាំងធម្មតា ថ្លៃ៣ ៧៥០រៀល និងប្រេងម៉ាស៊ូត ៣ ៥៥០រៀល ក្នុង១លីត្រ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយ ប្រេងសាំងធម្មតា ថ្លៃ ៣ ៧៥០រៀល/លីត្រ (ចុះថ្លៃ ១៥០៛) និងប្រេងម៉ាស៊ូត ថ្លៃ ៣ ៥៥០រៀល/លីត្រ (ចុះថ្លៃ ១៥០៛)៕ ផ្តល់សិទ្ធិដោយ៖ Fresh News

