Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ច្រកទ្វារព្រំដែនអានសេះ នៅខេត្តព្រះវិហារ បើកដំណើរឡើងវិញ ក្រោយទាហានថៃ បិទឯកតោភាគី

    BY Naren May 2, 2025
    ច្រកទ្វារព្រំដែនអានសេះ នៅខេត្តព្រះវិហារ បើកដំណើរឡើងវិញ ក្រោយទាហានថៃ បិទឯកតោភាគី

    (ព្រះវិហារ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ បានបញ្ជាក់ថា ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកដំណើរការឡើងវិញ ហើយប្រជាពលរដ្ឋ អាចដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមក គឺរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។

    រដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត៕ ផ្ដល់សិទ្ធិដោយ Fresh News

    Share This Post: