ព័ត៌មានជាតិ May 13, 2025

លោក ត្រាំ ផ្ដល់សញ្ញាថាលោកអាចនឹងនិយាយជាមួយលោក ស៊ី នៅចុងសប្តាហ៍នេះ ក្រោយមាន «ការកំណត់ឡើងវិញ» នៃទំនាក់ទំនង

Naren

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ ទី១២ ខែឧសភា ថា លោកអាចនឹងនិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅចុងសប្តាហ៍នេះ បន្ទាប់ពីមាន «ការកំណត់ឡើងវិញ» នូវទំនាក់ទំនង និងវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានបញ្ជាក់ថា កិច្ចចរចារវាងមន្ត្រីនៃប្រទេសទាំងពីរ កាលពីចុងសប្តាហ៍មុន ដែលទំនងជាសំដៅលើកិច្ចពិភាក្សានៅប្រទេសស្វីស បាននាំឲ្យមាន «ការកំណត់ឡើងវិញ» នូវទំនាក់ទំនង។ ការណ៍នេះ បានបើកផ្លូវឲ្យមានលទ្ធភាពនៃការសន្ទនាកម្រិតមេដឹកនាំនៅពេលខាងមុខនេះ។

គួរបញ្ជាក់ថា សញ្ញាណាមួយនៃការបន្ធូរបន្ថយភាពតានតឹង ឬវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានទីផ្សារហិរញ្ញវត្ថុពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News